រូបភាពសកម្មភាព៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP) មន្ត្រីជាន់ខ្ពស់ គ.ជ.ប ស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់គណៈប្រតិភូ គ.ជ.ប ដឹកនាំដោយ ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ដែលបានអញ្ជើញចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ (IEVP) សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា (Lok Sabha) និងសភាក្នុងរដ្ឋមួយចំនួន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌា