អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយស សូមជម្រាបជូនសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសមភាពថ្មី (អគារ B) ដែលស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះ គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទសន្និបាត តាមពេលវេលា ដូចខាងក្រោម៖
- នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៤៥នាទី ឯកឧត្ដម ជឺ ចំណាន អនុប្រធាន គ.ជ.ប នឹងអញ្ជើញថ្លែងសុន្ទរកថាបើកសន្និបាត
- នៅរសៀលថ្ងៃដដែល វេលាម៉ោង ២:៣០នាទី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និបាត។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕
(សូមមើលប្លង់ដែលជូនភ្ជាប់មកជាមួយនឹងសេចក្ដីជូនដំណឹងនេះ)