នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នៅសាលប្រជុំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារផ្សព្វផ្សាយមួយចំនួនសម្រាប់ធ្វើការផ្សព្វផ្សាយក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤។
អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារតាមរបៀបវារៈ ម្តងមួយៗ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖
១. ឯកភាពលើខ្លឹមសារបដាសម្រាប់ផ្សព្វផ្សាយនៅតាមទីសាធារណៈ និងបានកែសម្រួលខិត្តបណ្ណ (Poster) គំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
២. បានកែសម្រួល និងឯកភាពលើខ្លឹមសារអត្ថបទស្ប៉តវិទ្យុ និងអត្ថបទស៉្បតវីដេអូ សម្រាប់ផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ រួមមាន៖
• ស្ប៉តវិទ្យុ ចំនួន ៣ រឿង ដែលមានចំណងជើងថា៖
១. “ខ្ញុំសុំកែតម្រូវឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលកត់ត្រាមិនត្រូវទិន្នន័យ”។
២. “ម៉ែ! ខ្ញុំចង់ទៅចុះឈ្មោះបោះឆ្នោត”។
៣. “សុំប្តឹងតវ៉ា”។
• ស្ប៉តវីដេអូ ចំនួន ៣ រឿង ដែលមានចំណងជើងថា៖
១. “សារៈសំខាន់នៃការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ”។
២. “ខ្ញុំមិនធ្លាប់ចុះឈ្មោះបោះឆ្នោតទេ”។
៣. “ឈ្មោះខ្ញុំក្នុងបញ្ជីបោះឆ្នោតដំបូងត្រឹមត្រូវហើយ”។
• ស្ប៉តវីដេអូគំនូរជីវចល ៣ រឿង ដែលមានចំណងជើងថា៖
១. ”ឆ្នាំ២០២៤ ខ្ញុំត្រូវទៅចុះឈ្មោះបោះឆ្នោត”។
២. “ផ្ទេរឈ្មោះបោះឆ្នោតមកឃុំថ្មី”។
៣. “យើងទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង”។
• វីដេអូចម្រៀងកាយវិការ ចំនួន ៣ បទ ដែលមានចំណងជើងថា៖
១. “បញ្ជីបោះឆ្នោតចុងក្រោយ”។
២. “ឆ្នាំនេះខ្ញុំទៅចុះឈ្មោះបោះឆ្នោត”។
៣. “បញ្ជីបោះឆ្នោតដំបូង បិទផ្សាយហើយ”។
៣.បានកែសម្រួល និងឯកភាពលើខ្លឹមសារសេចក្តីជូនដំណឹង សម្រាប់ផ្សព្វផ្សាយតាម
មេក្រូចល័ត និងវីដេអូ ចំនួន ១ រឿង រួមមាន៖
• សេចក្តីជូនដំណឹង ចំនួន ៥ ដែលមានចំណងជើងថា៖
១. ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២៣។
២. ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
៣.ឯកសារសម្រាប់ប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោត។
៤. ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹង
ត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
៥. ការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ទៅនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ
អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។
• ឯកភាពជាគោលការណ៍លើអត្ថបទវីដេអូសម្រាប់បណ្តុះបណ្តាលស្តីពី នីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។
អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ១១:០០ ព្រឹក នាថ្ងៃខែឆ្នាំដដែល៕