ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប លើរបៀបវារៈ៖
- សំណើសុំពិនិត្យ និងសម្រេចលើស្ប៉តវីដេអូចម្រៀងកាយវិការ ចំនួន ៣បទ ស្ប៉តវីដេអូគំនូជីវចល ចំនួន ៣រឿង ស្ប៉តវីដេអូរឿងអប់រំខ្លី ចំនួន ៣រឿង ស្ប៉តវីដេអូ "នីតិវិធីស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤" និងស្ប៉តវីដេអូ ដុកទ័រវ៉ូត Dr.Vote
- ផ្សេងៗ ។