សេចក្តីជូនដំណឹងលេខ​ ១២៣​ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅឃុំ សង្កាត់ទូទាំងប្រទេស

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូ​ម​ជម្រា​​ប​ជូ​​ន​​ដំ​ណឹ​​ង​ដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង​ប្រព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ព័ត៌មាន​ជាតិ និងអន្ត​រ​ជា​តិ​ទាំ​ង​អស់​ឱ្យ​​បានជ្រាបថា គ.ជ.ប នឹងរៀ​ប​ចំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​​គី​ពា​​ក់​ព័ន្ធ​ក្រោ​​​​​ម​អ​​ធិ​ប​តី​​ភា​​​ព​ ឯ​​​​​កឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប។

 

កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​​គី​ពា​​ក់​ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងកា​រចុះ​ឈ្មោះ​​បោះឆ្នោត ឆ្នាំ២០២៤ មានប្រធានបទ ដូចខាងក្រោម៖

 

  • ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតដែល​នឹង​ត្រូ​វ​លុ​បចេ​ញ​ពី​ប​ញ្ជី​បោះ​ឆ្នោត នៅ​ឃុំ សង្កាត់​ទូទាំ​ង​ប្រ​ទេ​ស ​
  • ការដាក់ ការទទួល និងការដោះស្រា​យពាក្យប​ណ្តឹ​ង​ត​វ៉ា ឬ/និងពាក្យបណ្តឹ​ងជំ​ទាស់​ទាក់​ទង​នឹ​ងប​ញ្ជី​បោះ​​ឆ្នោត​ដំ​បូង
  • ការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជី​ឈ្មោះ​អ្ន​ក​បោះ​​ឆ្នោ​ត​​ដែល​នឹង​ត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត។

 

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅ​ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ​​២​០​​២​៤ វេ​​​លា​​ម៉ោ​​​​ង​ ១​​០​:​០​​០ ​​​ព្រឹក នៅ​​សា​ល​ស​ន្និ​សី​ទ​ជាន់ទី១ នៃទីស្តីការ គ.ជ.​ប (វិថីរដ្ឋ​ស​ភា​ ស​​​ង្កា​​ត់​ទ​​ន្លេ​បា​សា​​ក់ ខ​ណ្ឌ​ចំ​​ការ​ម​​ន រា​​ជ​ធានី​ភ្នំ​ពេ​​ញ​)​។

 

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាកា​រអញ្ជើ​ញដល់ភាគីពាក់​ព័ន្ធនឹងកា​របោះ​ឆ្នោ​ត និ​ង​​ប្រ​​ព័ន្ធ​ផ្ស​ព្វ​ផ្សា​យ​​ព័​ត៌​មានទាំងអស់ចូលរួមកុំបីខាន៕ 

ទាញយកកម្មវិធី(App) CamNEC News