ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លើរបៀបវារៈដូចខាងក្រោម៖
- សំណើសុំពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៨ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
- សំណើសុំពិនិត្យសម្រេចលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ចំនួន ៧ មុខ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥
- សំណើសុំគោលការណ៍ពិនិត្យ និងសម្រេចលើការកំណត់ពណ៌ការប្រើប្រាស់គំរូទម្រង់សន្លឹកឆ្នោត និងទម្រង់បែបបទ ស្បោង បណ្ណប្រកាស និងសម្ភារ ឯកសារផ្សេងៗ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ
- ផ្សេងៗ ។