ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លើរបៀបវារៈ៖
- សំណើសុំពិនិត្យ និងសម្រេចលើការកែសម្រួលខ្លឹមសារឯកសារជំនួយស្មារតី សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥
- សំណើសុំពិនិត្យ និងសម្រេចលើឯកសារចំនួន ៥មុខ សម្រាប់ផ្សព្វផ្សាយក្នុងការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥
- សំណើសុំពិនិត្យ និងសម្រេចលើខ្លឹមសារខិត្តបណ្ណសំណួរ-ចម្លើយ បដា Poster គំរូប្លង់ ការិយាល័យបោះឆ្នោត Poster គំរូសន្លឹកឆ្នោតមិនបានការ Sticker សារអប់រំ និងកូនសៀវភៅផ្នត់ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង កំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥
- សំណើសុំពិនិត្យ និងសម្រេចផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤
- ផ្សេងៗ ។