ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លើរបៀបវារៈ៖
- សំណើសុំអនុញ្ញាតជាគោលការណ៍ប្ដូរត្រា និងកំណត់ទំហំត្រាគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) ជាថ្មី និងកែសម្រួលសញ្ញាស័ក្តិខ្ទាស់លើដើមទ្រូងឆ្វេង មកលើដើមទ្រូងស្តាំបុរស និងនារីវិញ
- សំណើសុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ (ប.ន.ព.ច)
- ផ្សេងៗ ។