ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លើរបៀបវារៈ៖
- សំណើសុំពិនិត្យ និងសម្រេចលើសេចក្តីសម្រេច ប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
- សំណើសុំគោលការណ៍ពិនិត្យសម្រេចលើគំរូទម្រង់បែបបទសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
- សំណើសុំពិនិត្យសម្រេចលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តចំនួន ៥ មុខ សម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
- សំណើសុំពិនិត្យផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥
- សំណើសុំពិនិត្យការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
- ផ្សេងៗ ។