សេចក្តីជូនដំណឹងលេខ ០០៦ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូ​ម​ជម្រា​​ប​ជូ​​ន​​ដំ​ណឹ​​ង​ដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង​ប្រព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ព័ត៌មាន​ជាតិ និងអន្ត​រ​ជា​តិ​ទាំ​ង​អស់​ឱ្យ​​បានជ្រាបថា គ.ជ.ប នឹងរៀ​ប​ចំ​កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​​គី​ពា​​ក់​ព័ន្ធ​ក្រោ​​​​​ម​អ​​ធិ​ប​តី​​ភា​​​ពដ៏ខ្ពង់ខ្ពស់​ ឯ​​​​​កឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

 

 កិច្ចប្រជុំ​ផ្សព្វ​ផ្សា​យ​ជា​​មួ​យ​ភា​​គី​ពា​​ក់​ព័ន្ធ ស្ដីពីការបោះឆ្នោតលើកទី១ (ការបោះ​ឆ្នោ​ត​ឡើ​​ងវិ​ញ​​​) ដើម្បី​ជ្រើស​រើស​​​ក្រុ​​ម​ប្រឹ​ក្សា​ក្រុ​ងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០​២​៥ មានប្រ​ធា​​ន​​បទ ដូចខាងក្រោម៖

  • សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បី​ជ្រើស​រើសក្រុមប្រឹ​ក្សា​ក្រុ​ងកំ​ពង់សោ​ម​ នៃខេត្តព្រះ​សីហ​នុ ឆ្នាំ២០២៥
  • ការប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនៅ គ.ជ​.ប។

     

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅ​ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ​​២​០​​២​៥ វេ​​​លា​​ម៉ោ​​​​ង​ ១​​៦​:​៣​​០ ​​​នាទីរសៀល នៅ​​សា​ល​ស​ន្និ​សី​ទ​ជាន់ទី១ នៃទីស្តីការ គ.ជ.​ប (វិថីរដ្ឋ​ស​ភា​ ស​​​ង្កា​​ត់​ទ​​ន្លេ​បា​សា​​ក់ ខ​ណ្ឌ​ចំ​​ការ​ម​​ន រា​​ជ​ធានី​ភ្នំ​ពេ​​ញ​)​។

 

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាកា​រអញ្ជើ​ញដល់ភាគីពាក់​ព័ន្ធនឹងកា​របោះ​ឆ្នោ​ត និ​ង​​ប្រ​​ព័ន្ធ​ផ្ស​ព្វ​ផ្សា​យ​​ព័​ត៌​មានទាំងអស់ចូលរួមកុំបីខាន៕ 

ទាញយកកម្មវិធី(App) CamNEC News