សេចក្តីប្រកាសព័ត៌មានលេខ ០០៨ គ.ជ.ប.អគ្គ៖ ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

នៅថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមរយៈការចាក់មេក្រូផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្សនៃឃុំទាំង ៥ នៃក្រុងកំពង់សោម។ ដោយឡែក គណបក្សនយោបាយ ៣ ផ្សេងទៀត រួមមាន គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។


នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។


ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ 


សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញ ឆ្នាំ២០២៥ មានរយៈពេល ៨ ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥៕
 

ទាញយកកម្មវិធី(App) CamNEC News