សេចក្តីជូនដំណឹងលេខ ០១៦ គ.ជ.ប.អគ្គ៖ ការប្រកាសផ្សាយលទ្ធផលផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖


-ទូរទស្សន៍ជាតិកម្ពុជា (ទទក)
-វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
-ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
-អាសយដ្ឋានវេប គ.ជ.ប www.nec.gov.kh
-កម្មវិធីទូរសព្ទដៃ៖ CamNEC News
-Facebook Page៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
-Channel YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
សូមរង់ចាំតាមដានដោយមេត្រី!
 

ទាញយកកម្មវិធី(App) CamNEC News