រូបភាពសកម្មភាព ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លើរបៀបវារៈ៖
- សំណើសុំពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
- សំណើសុំពិនិត្យ និងសម្រេចលើឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៤,១០៤ រូប ឱ្យបម្រើការងារតាមឃុំ សង្កាត់ នៃរាជធានី ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
- សំណើសុំពិនិត្យ និងសម្រេចលើខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
- ផ្សេងៗ ។

ទាញយកកម្មវិធី(App) CamNEC News