សេចក្តីជូនដំណឹងលេខ ០១៩ គ.ជ.ប.អគ្គ៖ កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាប ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ  និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

 

កិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ មានប្រធានបទដូចខាងក្រោម៖

-ការប្រកាសផ្សព្វផ្សាយប្រតិទិនសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

-ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤

-ការចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ

-ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

 

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០ : ០០ ព្រឹក នៅសាលសន្និសីទជាន់ទី១នៃទីស្តីការ គ.ជ. ប (វិថីរដ្ឋសភាសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ )។

 

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News