ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លើរបៀបវារៈ៖
- សំណើសុំពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥
- សំណើសុំពិនិត្យ និងសម្រេចលើឯកសារបោះពុម្ពផ្សាយចំនួន ២មុខ សម្រាប់ផ្សព្វផ្សាយ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
- សំណើសុំពិនិត្យ សម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥
- ផ្សេងៗ។