អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា គ.ជ.ប នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥” ជូនដល់ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការ គ.ជ.ប (សាលសន្និសីទ ជាន់ទី១)។
ក្នុងនោះ គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទវគ្គបណ្តុះបណ្តាល តាមពេលវេលា ដូចខាងក្រោម៖
-នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប នឹងអញ្ជើញថ្លែងសុន្ទរកថាបើកវគ្គ
-នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤:៣០នាទី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាបិទវគ្គ។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕