ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវប្រវត្តិក្នុងបញ្ជីបោះឆ្នោត និងបានត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោត ក្នុងសាលាសង្កាត់បឹងកក់ទី២ នៃខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥