គណៈប្រតិភូ គ.ជ.ប ដឹកនាំដោយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ដែលបានអញ្ជើញចូលរួមសិក្ខាសាលា និងមហាសន្និបាត លើកទី១៣ នៃបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) នៅទីក្រុង Port Louis នៃសាធារណរដ្ឋម៉ូរីស បានធ្វើមាតុភូមិនិវត្តន៍ ដោយមានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP) នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥