ថ្ងៃស្អែក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ…

ថ្ងៃស្អែក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ តាមឃុំ សង្កាត់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ៖
- អញ្ជើញទៅចុះឈ្មោះបោះឆ្នោតចំពោះប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់! 
- អញ្ជើញទៅកែតម្រូវទិន្នន័យជីវប្រវត្តិ ចំពោះអ្នកបោះឆ្នោតដែលមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនបានត្រឹមត្រូវ! 
- អញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ចំពោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក!

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore