ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លើរបៀបវារៈ៖
- សំណើសុំពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២២ ខែមេសា និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥
- សំណើសុំពិនិត្យសម្រេចលើឯកសារពាក់ព័ន្ធនឹងការរៀបចំបំផ្លាញសន្លឹកឆ្នោត និងសម្ភារឯកសារបោះឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក
- សំណើសុំពិនិត្យសម្រេចចំនួនអ្នកបោះឆ្នោតលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ឃុំ សង្កាត់ធ្វើការបិទផ្សាយជាសាធារណៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥
- ផ្សេងៗ។