ឯកឧត្ដម ស៊ុ ប៊ុនហុង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី “ការងារបណ្ដុះបណ្ដាល និងការងារអប់រំអ្នកបោះឆ្នោត” ជាមួយលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ដើម្បីបូកសរុប និងលើកទិសដៅការងារបន្ដ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥