ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅមុខព្រះមហាចេតិយ ព្រះករុណាព្រះបរមរតនកោដ្ឋ នៃព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥