គណៈប្រតិភូ គ.ជ.ប ដឹកនាំដោយ ឯកឧត្ដម យិច សមិទ្ធិ សមាជិក គ.ជ.ប ដែលបានចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោត សម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០២៥ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានធ្វើមាតុភូមិនិវត្តន៍ ដោយមានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (ច្រក VIP) នាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥