សេចក្តីជូនដំណឹង​ លេខ ០០១ គ.ជ.ប.អគ្គ៖ ពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទី គ.ជ.ប នឹងរៀបចំពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។

 

ពិធីប្រគល់ ទទួលនេះ នឹងប្រព្រឹត្តទៅនៅសាលសន្និសីទសារព័ត៌មាននៃទីស្ដីការ គ.ជ.ប(ជាន់ទី៥) ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore