អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយសសូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា
នៅថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០នាទីព្រឹក គ.ជ.ប នឹងរៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីបុគ្គលិកជាប់កិច្ចសន្យានៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង លោកជំទាវ ឱម សារី ប្រាជ្ញចន្ទ។
ពិធីសំណេះសំណាល ខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នេះ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នឹងប្រព្រឹត្តទៅនៅសាលសន្និសីទ សារព័ត៌មាននៃទីស្តីការ គ.ជ.ប (ជាន់ទី៥) ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានកុំបីខាន៕