នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិ ការ ជា តិ រៀ ប ចំ ការបោះឆ្នោត (គ.ជ.ប) បានប្រា រព្ធ ពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រា ប់ ស្ត្រី និងគ្រួសារ” ក្រោមអធិបតីភាព ដ៏ខ្ពង់ ខ្ព ស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និ ងលោកជំទាវ ឱម សារី ប្រាជ្ញចន្ទ នៅសាលសន្និ សី ទ សារព័ត៌មាន នៃទីស្តីការគ.ជ.ប។
ក្នុងឱកាសនោះ លោកស្រី វណ្ណ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបា ល និងហិរ ញ្ញ វត្ថុ និងជាតំណាងស្រ្តីនៃ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពរបស់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តីនៃ គ.ជ.ប ថា គិតត្រឹមដើមឆ្នាំ២០២៦ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃ គ.ជ.ប មានចំនួនសរុប ៧៩១នាក់ ក្នុងនោះស្ត្រីមានចំនួន ២២០នាក់ ស្មើនឹង ២៧,៨០%។ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ កន្លងទៅ គ.ជ.ប មានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារយៈពេលវែង និងមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីសរុបចំនួន ៧.៣១៥នាក់ ក្នុងនោះស្រ្តីមានចំនួន ១.៧២៧នាក់ ស្មើនឹង ២៣,៦០%។ លោកស្រី វណ្ណ វាសនាបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះមន្ត្រីរាជការ គ.ជ.ប ជាស្ត្រីដែលស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីបោះឆ្នោ ត ជាន់ខ្ពស់មានចំនួន ៩៨នាក់ ក្របខ័ណ្ឌមន្ត្រីបោះឆ្នោតបឋមចំនួន ៤នាក់។ ទន្ទឹមនេះ ដោយផ្អែកតាមសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធការងារ គិតត្រឹមបច្ចុប្បន្ននេះ គ.ជ.ប បានតែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីជាស្ត្រីឱ្យកាន់មុខតំណែងនានាក្នុងរចនាសម្ព័ន្ធអង្គការលេខរបស់ គ.ជ.ប ដែលមានឋានៈចាប់ពីអនុប្រធានផ្នែក ប្រធានផ្នែក អនុប្រធានការិយាល័យ ប្រធានការិយាល័យ អនុប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ប្រធាននាយកដ្ឋានឬឋានៈស្មើ ដល់ថ្នាក់ស្មើអគ្គនាយកចំនួន ១១៦នាក់ ក្នុងចំណោមមន្ត្រីជាស្ត្រីសរុប ២២០នាក់ ដែលស្មើនឹង ៥២,៧២%។
ចំពោះការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ក្របខ័ណ្ឌ និងការតែងតាំងមុខតំណែង លោកស្រី វណ្ណ វាសនា បានលើកឡើងថា ការពង្រឹងសមភាពយេនឌ័រជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកិច្ចការសំខាន់ៗផ្សេងទៀតដែល ឯកឧត្តមប្រធាន គ.ជ.ប តែងតែបានអនុវត្ត និងលើកទឹកចិត្ត ព្រមទាំង បានផ្ដល់ឱកាសជូនមន្រ្ដីជាស្ត្រីទាំងអស់នៃ គ.ជ.ប ទទួលបានការបណ្តុះបណ្តាលការចូលរួមសិក្ខាសាលា និងការចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗទាំងក្នុង និងក្រៅប្រទេសជាដើម។ល។ មន្ត្រី គ.ជ.ប ជាស្ត្រីទាំងនៅទីស្តីការ គ.ជ.ប និងនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បានបញ្ច ប់ ការសិក្សាកម្រិតឧត្តមសិក្សាចំនួន ១៧៧នាក់ ស្មើនឹង ៨០,៤៥% នៃចំនួនមន្ត្រីជាស្ត្រីទាំងអស់។ លោកស្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងបន្ត គាំទ្រដល់មន្ត្រីជាស្ត្រីតាមរយៈការពិនិត្យលទ្ធភាពតែងតាំង និងផ្ដល់ឋានៈដល់មន្ត្រីជាស្ត្រីក្នុងមុខតំ ណែ ងនានាបន្ថែមទៀត ផ្អែកតាមសមត្ថភាព ចំណេះដឹង និងស្នាដៃក្នុងការបំពេញការងារជូនជាតិ និ ង ស្ថាប័ន ព្រមទាំងការជ្រើសរើស និងការបញ្ជូនមន្ត្រីជាស្ត្រីទៅចូលរួមវគ្គបណ្តុះបណ្ដាលពង្រឹ ង សមត្ថភាពទាំងក្នុងប្រទេស ទាំងក្រៅប្រទេស និងកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិផងដែរ។
មានមតិសំណេះសំណាលដ៏ខ្ពង់ខ្ពស់ក្នុងពិធីនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ការរៀបចំ ប្រារព្ធ ពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា គឺក្នុងគោលបំណងដើម្បីរំលឹក ពី ការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំង អំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលា នុវត្តភាពនា នា ក៏ដូចជាបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង បង្កើ ន ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គ្រប់រូប។ ឯកឧត្តម បាន មានប្រសាសន៍បន្ត ថា ការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា សម្រាប់ឆ្នាំ២០២៦ គឺក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ដែលសម្រិតសម្រាំងដោយក្រសួងកិច្ចការនារី ជាការឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន ព្រមទាំងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រា ប់ស្រ្តី និងក្រុមគ្រួសារ ក៏ដូចជាគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិត ខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ប្រធានបទខាងលើនេះ មានភាពប្រទាក់ក្រឡា និងផ្សារភ្ជាប់យ៉ាងជាក់លាក់នឹងការប្រារព្ធទិវាអន្តរជាតិនារីរបស់អង្គការសហប្រជាជាតិ ដែលបានប្រព្រឹ ត្ត ទៅក្រោមប្រធានបទ “សិទ្ធិ យុត្តិធម៌ និងសកម្មភាពសម្រាប់ស្រ្តីគ្រប់រូប”ដែលផ្តោតលើការអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់នានា ដើម្បីលុបបំបាត់នូវឧបសគ្គរារាំង ការរើសអើង ផ្នត់គំនិត និងទំនៀមទម្លាប់សង្គម ដែលប៉ះពាល់ជាអវិជ្ជមានដល់សិទ្ធិស្រ្តី និងក្មេងស្រី ដែលទាំងនេះគឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគាត់រស់នៅប្រកប ដោ យសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រការពារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព។ម៉្យាងទៀត ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋា-ភិបាលកម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ គ.ជ.ប តែងតែបានយកចិត្តទុកដាក់ លើកទឹកចិត្តក៏ដូចជាផ្តល់តម្លៃនារីស្មើភាពដូចបុរសស្របតាមសមត្ថភាព ចំណេះដឹង ជំនាញ អតីតភាព និងគុណវុឌ្ឍិ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង រួមទាំងការចាត់តាំងឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព សិក្ខាសាលា និងកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស ដូច លោកស្រី វណ្ណ វាសនា បានធ្វើសេចក្តីរាយការណ៍រួចហើយ។ តួលេខទាំងនេះ គឺជាសូចនាករបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ គ.ជ.ប ដើម្បីជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តថា មន្រ្តីបោះឆ្នោតនារីភាគច្រើនមានបន្ទុកធ្ងន់ជា ង បុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញតួនាទី និងភារកិច្ចជូន គ.ជ.ប ឱ្យមានប្រសិទ្ធភាព និងជាពិសេស ដើម្បីសម្រេចបំណងក្លាយជាមន្រ្តីបោះឆ្នោតដ៏ល្អ និងប្រកប ដោ យ ជោគជ័យ។ ឯកឧត្តម ពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីបោះឆ្នោតនារីទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង ទំនួលខុសត្រូវ និងការលះបង់សម្រាប់គ្រួសារ និងស្ថាប័ន។
ជាការឆ្លើយតបទៅនឹងការលើកសម្ពស់សមភាពយេនឌ័រ ឯកឧត្តម ប្រាជ្ញ ចន្ទ បានស្នើសុំអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើចំណុចមួយចំនួនរួមមានបន្តលើកទឹកចិត្ត និងបង្កើនចំនួនស្រ្តី ក្នុងតួនាទីដឹកនាំនៅតាមកម្រិត បន្តអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ នៅតាមអង្គភាពចំណុះ គ.ជ.ប លើកទឹកចិត្តដល់ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថលភាសាបរទេស ចំណេះដឹងទូទៅ ជាពិសេសច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដើម្បីរួមចំណែករៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ សំដៅពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
នៅទីបញ្ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណដល់មន្រ្តី បុគ្គលិកនារី និងក្រុមការ ងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទាំងអស់ដែលបានខិតខំរួមចំណែករៀបចំប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ នាព្រឹកនេះ ឱ្យប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក៕