សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប លេខ ០០៤ គ.ជ.ប ស្តីពី ពិធីប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការ ជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការ “សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា” វិស័យ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធាន អ.ន.ក.វិស័យ គ.ជ.ប នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។

ក្នុងពិធីដ៏វិសេសវិសាលនោះត្រូវបានប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចចំនួន ៣ (បី) របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយ ឯកឧត្តម ទេព នីថា  អគ្គលេខាធិការ គ.ជ.ប ដែលរួមមាន៖

សេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមាន ឯកឧត្តម ប្រាជ្ញ ចន្ទ  ជាប្រធាន។

 

សេចក្តីសម្រេចស្តីពី ការតែងតាំងប្រធានលេខាធិការដ្ឋាននៃសមាសភាពគណៈកម្មា ធិ ការសមា គម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ដែលមាន ឯកឧត្តម ឆាយ សុផាន់ណា ជាប្រធានលេខាធិការដ្ឋាន។

 

សេចក្តីសម្រេចស្តីពី ការតែងតាំងសមាភាពក្រុមការងារជំនាញរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជា តិរៀបចំការបោះឆ្នោត ដែលមាន ចំនួន ៤ (បួន) ក្រុម គឺក្រុមការងាររដ្ឋបាល និងហិរញ្ញវត្ថុ ក្រុមការងារអធិការកិច្ច ក្រុមការងារអភិវឌ្ឍន៍ និងក្រុមឃោសនាអប់រំ និងផ្សព្វផ្សាយ។

 

បន្ទាប់មក ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានមតិសំណេះសំណាលដ៏ខ្ពង់ខ្ពស់ថា ថ្ងៃនេះ ក្រៅពីការប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ក៏ជាឱកា ស ជួប និងសំណេះសំណាលដ៏មានអត្ថន័យ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភា ព រវាងមន្រ្តី គ.ជ.ប ជំនាន់មុន និងមន្រ្តី គ.ជ.ប បច្ចុប្បន្ន ប្រកបដោយក្តីនឹករំឭក ភាពកក់ក្តៅ និងភាពស្និទ្ធស្នាល ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតីតមន្រ្តី គ.ជ.ប ដែលធ្លាប់មានគុណបំណាច់ជាច្រើនឥតគណ នាក្នុងការបម្រើការងារជូន គ.ជ.ប នាពេលកន្លងមក។ ម្យ៉ាងទៀត កម្មវិធីនាពេលនេះក៏ជាឱកា ស ដ៏កម្រមួយ ដែលបងប្អូនជានិវត្តជន គ.ជ.ប ទាំងអស់បានជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក និងបានរំឭកអំពីអនុស្សាវរីយ៍ល្អៗក្នុងពេលបំពេញបេសកកម្មប ម្រើ ជាតិ និងស្ថាប័នជាមួយគ្នាក្នុងរយៈពេលកន្លងទៅ។ ឯកឧត្តម បានបន្តថា គ.ជ.ប បានអនុវត្តការដាក់អ្នករាជការ គ.ជ.ប ដែលមានអាយុតាមការកំណត់ ឱ្យចូលនិវត្តជាលើកដំបូងនៅក្នុងឆ្នាំ២០២៣។ បើគិតត្រឹមបច្ចុប្បន្ន គ.ជ.ប មាននិវត្តជនសរុបចំនួន ៣៨រូប ហើយ គ.ជ.ប គ្រោងនឹងដាក់អ្នករាជការ គ.ជ.ប ចំនួន ១២រូប ទៀតឱ្យចូលនិវត្តនៅក្នុងឆ្នាំ២០២៦ នេះ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តថា គណៈកម្មាធិការសមាគមអតីតយុទ្ធជន និ ងនិវត្តជនវិស័យ គ.ជ.ប ត្រូវបានបង្កើតឡើងស្របតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនតាមវិស័យ ដើម្បីគាំទ្រដល់សកម្មភាពរបស់សមា គមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងការលើកកម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ការពារសិទ្ធិ ផលប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាពអតីតយុទ្ធជន និងនិវត្តជន និងពង្រឹងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងពេលជួបការលំបាក គ្រោះថ្នាក់ ឬមរណភាពដោយមិនប្រកាន់ប្រភពដើម សាសនា និន្នាការនយោ បាយ និងឋានៈក្នុងសង្គមឡើយ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក និងជាប្រធានដឹកនាំផ្ទាល់ សមាគមនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០ ៧ ដែលមានឈ្មោះថា សមាគមអតីតយុទ្ធជនកម្ពុជា។ ក្រោយមកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស បានអនុម័តវិសោធនកម្មលក្ខន្តិកៈរបស់សមាគម ដោយប្តូរឈ្មោះពី “សមាគមអតីតយុទ្ធជនកម្ពុជា” ទៅជា “សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា”។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍បន្តទៀតថា ប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិតស៊ូដ៏អង់ អា ច ក្លាហានប្រកបដោយស្មារតី មនសិការ និងឧត្តមគតិស្នេហាជាតិខ្ពស់ ដើម្បីបុព្វហេតុឯករាជ្យជាតិ សង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យ និងបូរណភាពដែនដី ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងបុព្វហេតុជាតិមាតុភូមិ ទឹកដីអង្គរដ៏បវរ យុទ្ធជន យុទ្ធនារី មន្រ្តីរាជការ និងប្រជាជនស៊ីវិលជាច្រើនបានបូជាជីវិត របួស ពិការ បាត់បង់សមត្ថភាពការងារ ប្រកប ដោ យវីរភាពដ៏ឧត្តុង្គឧត្តម។ ហេតុនេះអតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុ ណបំណាច់ចំពោះ ជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួ យ ឧ បត្ថម្ភ គាំទ្រខាងស្មារតី និងសម្ភារ។ ឯកឧត្តម បានបន្តថា យោងតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អតីតយុទ្ធជន គឺសំដៅដល់បុគ្គលដែលធ្លាប់បម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ និ ង កងនគរបាលជាតិ ហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ រីឯនិវត្តជន គឺសំដៅដល់បុគ្គលដែលធ្លាប់បានបម្រើការងារក្នុងវិស័យសាធារណៈ ហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ ប៉ុន្តែនៅក្នុងស្ថាប័ន គ.ជ.ប ពុំមានអតីតយុទ្ធជនទេ គឺមានតែនិវត្តជនប៉ុណ្ណោះ។

 

ឯកឧត្តម ប្រាជ្ញ ចន្ទ បានរំឭកថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ១៩៩៧ គ.ជ.ប ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតស្របតាមការកំណត់នៃច្បាប់។ ដំបូងឡើយមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់គឺជាមន្រ្តីជាប់កិច្ចសន្យា ដែលបន្តនិរន្តរភាព ការងារមួយឆ្នាំម្តង រហូតដល់ឆ្នាំ២០១៥ ទើបមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់ត្រូវបានធ្វើសមាហរណកម្មបញ្ចូលទៅក្នុងលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីរាជការនៃ គ.ជ.ប រួមទាំងអ្នកដែលមានអាយុលើស ៦០ឆ្នាំ។ ឯកឧត្តម បានបន្តថា យោងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីរាជការនៃ គ.ជ.ប អ្នករាជការ គ.ជ.ប ដែលមានអាយុលើសពីការកំណត់ អាចអនុញ្ញាតបន្តឱ្យធ្វើការបានតាមការស្នើសុំរបស់សាមីខ្លួនមួយឆ្នាំម្តង មិនឱ្យលើសពី ៤ដងទេ។ ប៉ុន្តែស្ថានភាពនៅពេលនោះ មិនទាន់មានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើតបេឡា សន្តិសុខសង្គមផ្នែកប្រាក់សោធន រួមនឹងលក្ខខណ្ឌ និងនីតិវិធីស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប ដែលជាហេតុនាំឱ្យការដាក់អ្នករាជការ គ.ជ.ប ចូលនិវត្តត្រូវបានពន្យារពេល។ នៅចុងឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល ជានាយក រដ្ឋម ន្រ្តី នាពេលនោះ បានឯកភាពតាមសំណើរបស់ គ.ជ.ប ដែលអនុញ្ញាតឱ្យ គ.ជ.ប អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្រ្តីរាជការ គ.ជ.ប ដូចគ្នានឹងការអនុវត្តសម្រាប់មន្រ្តីរាជការនៃក្រុមនីតិប្ប ញ្ញត្តិ រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី ដែលអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមមកជំនួស ហើយរដ្ឋចូលរួមបង់ភាគទានក្នុងទំហំ ៧ភាគរយ នៃប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗ ខណៈអ្នករាជការ គ.ជ.ប ត្រូវបង់ភាគទាន ៦ភាគរយនៃប្រា ក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗ។ បន្ទាប់មក គ.ជ.ប បានបង្កើតបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រា ប់ អ្នករាជការ គ.ជ.ប នៅឆ្នាំ២០២១ ដែលកិច្ចការនេះពិតជាបានឆ្លុះបញ្ចាំងពីការគិតគូរយកចិត្តទុកដា ក់ ខ្ព ស់របស់ គ.ជ.ប ក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់និវត្តជន គ.ជ.ប។ ហើយការបង្កើតគណៈកម្មា-ធិ ការសមាគ ម អតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប នាពេលនេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជន គ.ជ.ប ពីលើអត្ថប្រយោជន៍ផ្តល់ដោយបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធ ន ស ម្រាប់អ្នករាជការ គ.ជ.ប។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋាននៃគណៈកម្មា- ធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ដែលបានខិតខំប្រឹងប្រែងកៀរគរមូលនិធិ និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប។ ហើយក៏សូមអំពាវនាវបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រដល់គណៈកម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ដើម្បីធានានិរន្តរភាព ប្រសិទ្ធភាពការងាររបស់សមាគម ក៏ដូចជាបង្កើតនូវភាពជាគំរូដល់មន្រ្តី គ.ជ.ប ក្មេងៗជំនាន់ក្រោយទៀតឱ្យចេះចែករំលែក និងគិតគូរដល់មន្រ្តីជំនាន់មុន ព្រោះនៅថ្ងៃអនាគតមន្រ្តីរាជការ គ.ជ.ប ម្នាក់ៗសុទ្ធតែដល់អាយុត្រូវចូលនិវត្តន៍គ្រប់ៗគ្នា។

 

នៅទីបញ្ចប់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និ ងជា ប្រធាន អ.ន.ក.វិស័យ គ.ជ.ប បានប្តេ ជ្ញា ចិ ត្ត យ៉ាងមុតមាំថា មូលនិធិដែលបានចូលរួមឧបត្ថម្ភនេះ នឹងត្រូវបានគ្រប់គ្រងប្រកបដោយភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់និវត្តជន គ.ជ.ប ទាំងអស់គ្នា៕

ទាញយកកម្មវិធី(App) CamNEC News

CamNEC News App on Google Play   CamNEC News App on Playstore