លោកជំទាវ ឱម សារី ប្រាជ្ញចន្ទ លោកជំទាវ មាស ភារុន ទេពនីថា និង លោកស្រី វណ្ណ វាសនា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃ គ.ជ.ប ជាតំណាងភរិយាថ្នាក់ដឹកនាំ និងអ្នករាជការ គ.ជ.ប បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងបានប្រគល់ថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំ គ.ជ.ប ជូនគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ( Raffles Hotel Le Royal) រាជធានីភ្នំពេញ។