គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី “របៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧” ជូនដល់មន្រ្តី គ.ជ.ប តំណាងក្រសួង ស្ថាប័ន និងតំណាងគណបក្សនយោបាយ រយៈពេល ១ព្រឹក នាថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។
វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឡើងនៅទីស្ដីការ គ.ជ.ប (ជាន់ទី៥) ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមកម្មវិធីដូចខាងក្រោម៖
-វេលាម៉ោង ៨:០០ព្រឹក ឯកឧត្តម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស
មានមតិសំណេះសំណាលបើកវគ្គ
-វេលាម៉ោង ១១:១៥នាទី ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានមតិណែនាំបន្ថែម និងប្រកាសបិទវគ្គ។
សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងកម្មវិធីនេះ កុំបីខាន៕